(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៦៣៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសសិង្ហបុរីក៏បានរាយការណ៍ពីករណីស្លាប់ថ្មី ២នាក់ទៀតផងដែរ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,២០៤,១៨៤ករណី ក្នុងនោះស្លាប់ ១,៣៤០នាក់៕