(ប៉េកាំង)៖ នៅតំបន់ទីប្រភពនៃទន្លេទាំងបីដែលស្ថិតនៅខេត្ត Qinghai ភាគពាយ័ព្យនៃប្រទេសចិន ជាតំបន់ទីប្រភពនៃទន្លេយ៉ង់សេ ទន្លេលឿង និងទន្លេឡានឆាង ត្រូវគេដាក់ឈ្មោះថា «ប៉មទឹករបស់ប្រជាជាតិចិន» និង «ប៉មទឹករបស់អាស៊ី» តំបន់នេះមានរយៈកម្ពស់ជាង៤ពាន់ម៉ែត្រ។ នៅទីនេះមានទេសភាពភូមិសាស្ត្ររៃបផៃសនៅលើពិភពលោក ដីទឹកកកដ៏ធំល្វឹងល្វើយ ភ្នំទឹកកកនិងជ្រលងភ្នំដ៏ធំ ហើយពោរពេញទៅដោយរុក្ខជាតិនិងសត្វព្រៃកម្រ ទីនេះជាតំបន់ខ្ពង់រាបនៅលើពិភពលោក ដែលប្រមូលផ្តុំជីវចម្រុះច្រើនបំផុត។

ដោយមកពីកត្តាដូចជាបម្រែបម្រួលធម្មជាតិ និងសកម្មភាពរបស់មនុស្សជាតិជាដើម តំបន់ទីប្រភពនៃទន្លេទាំងបីធ្លាប់កើតមាន សភាពការណ៍ដូចជាវាលស្មៅ ក្លាយទៅជាវាលខ្សាច់ និងទឹកទន្លេត្រូវផ្តាច់។ កាលពីឆ្នាំ២០១៦ គម្រោងសាកល្បង នៃឧទ្យានជាតិប្រភពទន្លេទាំងបី ដែលជាទីតាំងសាកល្បងនៅឧទ្យានជាតិមុនគេបង្អស់របស់ប្រទេសចិន បានចាប់ដំណើរការ ហើយបានបង្កើតយន្តការការងារអភិរក្សបរិស្ថានបែបប្រយោជន៍សាធារណៈ ហៅថា «គ្រួសារមួយអ្នកល្បាតមួយ» ពោលគឺនៅឧទ្យាននេះ ក្នុងគ្រួសារនីមួយៗសុទ្ធតែមានអ្នកអភិរក្សបរិស្ថានម្នាក់។ អ្នកគង្វាលទាំងឡាយបានថែរក្សាប្រភពទឹក ខណៈពេលចូលរួមកម្មវិធីការពារបរិស្ថាន ក៏អាចទទួលបានផលប្រយោជន៍ ពោលគឺប្រែពីអ្នកប្រើប្រាស់វាលស្មៅ ក្លាយទៅជាអ្នកការពារបរិស្ថាន និងអ្នកទទួលបានផលប្រយោជន៍ ពីការងារអភិរក្សបរិស្ថានជាសន្សឹមៗ។ លោកតា An Cai ជាអ្នកអភិរក្សបរិស្ថានម្នាក់។

ជារៀងរាល់ថ្ងៃ លោកតា An Cai និងអ្នកអភិរក្សបរិស្ថានផ្សេងទៀត រួមគ្នាយាមល្បាតក្នុងឧទ្យានជាតិប្រភពទន្លេទាំងបី ដើរលើទឹកកក រើសសំរាមនិងចោលសំរាមនៅទីកន្លែងប្រមូលផ្តុំសំរាម។ សួនឧទ្យានជាតិប្រភពទន្លេទាំងបី អ្នកអភិរក្សបរិស្ថានដូច លោកតា An Cai អ៊ីចឹង រួមទាំងអស់មានចំនួនលើសពី២ម៉ឺននាក់។ ពួកគេធ្វើការងារថែរក្សាវាលស្មៅស្ទង់ពិនិត្យ គុណភាពបរិស្ថាននិងឧតុនិយមជាដើម។

ក្រោមការខិតខំប្រឹងប្រែងរបស់ «អ្នកអភិរក្សបៃតង» នៅតំបន់ទីប្រភពនៃទន្លេទាំងបីដូច លោកតា An Cai ជាដើម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អេកូ-បរិស្ថានក្នុងឧទ្យាននេះ មានសភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ សត្វព្រៃមានចំនួនកាន់តែច្រើនឡើងៗ ដីសើមដ៏មានជីជាតិបានក្លាយទៅជាទីជម្រករបស់សត្វស្លាបព្រៃ ដូចជាក្ងានព្រៃនិងទាក្រហមជាដើម៕