(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃពុធនេះបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិជប៉ុនចំនួន ៦៣នាក់ រួមមានរដ្ឋមន្រ្តី អ្នកកាសែត និងសាស្រ្តាចារ្យជាដើម ជុំវិញអ្វីដែលខ្លួនហៅថា «វោហាសាស្រ្តមិនអាចទទួលយកបាន» ប្រឆាំងនឹងទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

បញ្ជីទណ្ឌកម្មនេះ ក៏រួមមាននាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida), រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៉ិម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ណូប៊ូអុ គីស៉ិ (Nobuo Kishi) ផងដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសរុស្ស៉ី ទណ្ឌកម្មនេះ នឹងហាមមិនឱ្យបុគ្គលទាំងនោះ ចូលមកកាន់ប្រទេសរុស្ស៉ី ដោយគ្មានពេលកំណត់ឡើយ៕