(មូស្គូ)៖ ការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា យ៉ាងហោចណាស់មានមេរោគចម្លងថ្មីចំនួន ១៥,០០០ប្រភេទ អាចនឹងកើតឡើងក្នុងរយៈពេល៥០ឆ្នាំខាងមុខ ដោយសារការឡើងកំដៅផែនដីជំរុញឱ្យសត្វព្រៃធ្វើចំណាកស្រុកទៅកាន់ទឹកដីរបស់មនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២។

ក្រុមអ្នកស្រាវជ្រាវបានព្រមានថា សត្វទាំងនេះអាចចម្លងជំងឺដូចជា SARS, Ebola ឬ Zika មកមនុស្ស ដោយអាហ្រ្វិក និងអាស៊ីជាតំបន់មានហានិភ័យបំផុត៕