(ប៉េកាំង)៖ នាថ្ងៃទី១ ខែឧសភា ទស្សនាវដ្ដី «Qiushi» បានចុះផ្សាយ អត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើង «ពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងបច្ចេកវិទ្យា និងសម្រេចបាននូវបច្ចេកវិទ្យាកម្រិតខ្ពស់ដោយពឹងផ្អែកលើខ្លួនឯង»

អត្ថបទនេះបានចែងថា បុព្វហេតុបច្ចេកវិទ្យា មាននាទីនិងបានដើរតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងបុព្វហេតុបក្សនិងប្រជាជនជានិច្ច។ ប្រទេសចិនត្រូវឈរលើដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី បង្កើតនិម្មាបនកម្ម អភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅ នូវយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍប្រទេសតាមរយៈវិទ្យាសាស្ត្រ និងការអប់រំយុទ្ធសាស្ត្រស្តីពីការ អភិវឌ្ឍប្រទេសតាមរយៈធនធានមនុស្ស និងយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍ តាមរយៈការច្នៃប្រឌិតថ្មី ក្នុងន័យ ធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធនវានុវត្តន៍ជាតិ និងពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងបច្ចេកវិទ្យា៕