(ប៉េកាំង)៖ កាលពីថ្ងៃទី ២៥ ខែមេសា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសាកលវិទ្យាល័យប្រជាជនចិន។ លោកបានដើរចូលម៉ោងរៀនគំនិតនយោបាយ បន្ទប់ឆ្លាត សារមន្ទីរនិងបណ្ណល័យ ហើយអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយតំណាងគ្រូបង្រៀននិងនិស្សិត។ តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping បានចុះត្រួតពិនិត្យការងារជាច្រើនដងនៅសាលាឧត្តមសិក្សា។

លោកដើរចូលសាលារៀន ជួបទប់មុខជាមួយមិត្តនិស្សិត យកចិត្តទុកដាក់ចំពោះជីវភាពរបស់ពួកគេ សំណេះសំណាលជាមួយពួកគេអំពីឆាកជីវិត និងឧត្តមគិត ដែលបានផ្ញើក្តីរំពឹងទុកយ៉ាងខ្លាំង និងផ្តាំផ្ញើយ៉ាងស្មោះចំពោះពួកគេ៖ សង្ឃឹមថាយុវជនទាំងឡាយអាចវាស់វែងទឹកដីមាតុភូមិ ដោយជំហានជើង រកឃើញស្មារតីចិនដោយប្រើភ្នែក ស្តាប់សំឡេងរបស់ប្រជាជនដោយត្រចៀក និងទទួលអារម្មណ៍នឹងជីពចរនៃយុគសម័យ ដើម្បីរួមបញ្ជូលមនោសញ្ចេតនាដែលស្នេហាជាតិ និងរួមសុខរួមទុក្ខជាមួយប្រជាជនទៅក្នុងដំណើរទាំងមូល នៃការសិក្សានិងការស្វែងរកក្នុងបុព្វហេតុ។ គួរចងចាំដំបូន្មានរបស់បក្ស តាំងចិត្តធ្វើឱ្យប្រជាជាតិស្តារឡើងវិញ មិនខកខានពេលវេលាដ៏ល្អប្រសើរនៃយុវវ័យ មិនធ្វើឱ្យប្រជាជនអស់សង្ឃឹម រត់យ៉ាងពេញទំហឹងលើផ្លូវប្រណាំងនៃយុវភាព ដើម្បីទទួលបានលទ្ធផលល្អបំផុតរបស់យុវជនសហសម័យ៕