(ប៉េកាំង)៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី២៥ ខែមេសាថា ជានិច្ចកាលប្រទេសចិនតែងតែប្រើប្រាស់ ទីអវកាសដោយសន្តិភាព ក្នុងស្មារតីបម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល។

ភាគីចិនបានបង្កើតប្រព័ន្ធការពារសម្រាប់ផ្កាយព្រះគ្រោះតូចៗ ដែលនៅជិតផែនដី ក្នុងគោលបំណងឆ្លើយតបនឹងហានិភ័យរួម ដែលមនុស្សជាតិត្រូវប្រឈម គឺផ្កាយព្រះគ្រោះតូចៗ ដែលនៅជិតផែនដីអាចនឹងបុកផែនដី។ ប្រទេសចិននឹងបន្តធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសផ្សេងទៀត តាមរយៈយន្តការពហុភាគីពាក់ព័ន្ធ ដូចជាគណៈកម្មាធិការអង្គការសហប្រជាជាតិ ស្តីពីការប្រើប្រាស់លំហអាកាសដោយសន្តិភាពជាដើម ក្នុងន័យរួមចំណែកដល់ការការពារភពផែនដី និងសន្តិសុខរបស់មនុស្សជាតិ៕