(អ៊ុយក្រែន)៖ បន្ទាប់ពីដំណើរទស្សនកិច្ចសម្ងាត់មួយទៅកាន់ទីក្រុងកៀវរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា រុស្ស៊ីកំពុងបរាជ័យក្នុងគោលបំណងសង្គ្រាមរបស់ខ្លួនហើយ «អ៊ុយក្រែន កំពុង ជោគជ័យ»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចរបស់លោក Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin គឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់អាមេរិកទៅកាន់រដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពាននៅចុងខែកុម្ភៈ។

ពួកគេបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodomyr Zelensky និងទីប្រឹក្សារបស់គាត់ថា សហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានយោធាបរទេសជាង ៣០០លានដុល្លារអាមេរិក ហើយបានយល់ព្រមលក់គ្រាប់កាំភ្លើងក្នុងទឹកប្រាក់ចំនួន១៦៥លានដុល្លារអាមេរិក។

លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែនថា «យើងមានឱកាសមួយដើម្បីបង្ហាញដោយផ្ទាល់នូវការគាំទ្រដ៏រឹងមាំរបស់យើង សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន។ ជា ការ វិនិច្ឆ័យ របស់ យើង នេះជា ពេល ដ៏ សំខាន់ មួយ សម្រាប់ ការមកដល់ ទៅ ទីនោះ ដើម្បី ពិភាក្សា ទល់ មុខ គ្នា យ៉ាង លម្អិត»