(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,០៤៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រក្រសួងផ្ទាល់ នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្នុងរយៈពេលដូចគ្នានេះ ប្រទេសសិង្ហបុរីពុំបានរាយការណ៍ពីករណីស្លាប់ថ្មីឡើយ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៨២,១៦៨៣ករណី ក្នុងនោះស្លាប់ ១,៣២៥នាក់៕