(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសំបុត្រតបទៅកាន់ សិស្សបឋមសិក្សាសាលារៀន Francis Holland របស់ប្រទេសអង់គ្លេស ដែលស្តីអំពីបញ្ហាប្រែប្រួលអាកាសធាតុ។

លោក Xi Jinping បានសរសេរថា ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមរួមសម្រាប់មនុស្សជាតិ មនុស្សជាតិគួរសហការគ្នាដើម្បីឆ្លើយតប។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនកំពុងធ្វើសកម្មភាពទប់ទល់ បម្រែបម្រួលអាកាសធាតុដែលមិនធ្លាប់មានពីមុនមក ដែលទទួលបានសមទ្ធិផលយ៉ាងលេចធ្លោ នឹងបន្តដើម្បីបានលទ្ធផលកាន់តែច្រើនទៀត។

សាលារៀនគ្រប់ថ្នាក់គ្រប់ប្រភេទរបស់ប្រទេសចិន សុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ការអប់រំផ្នែកអរិយធម៌អេកូឡូស៊ី សិស្សបឋមសិក្សាចិនបានចូលរួម រៀនរបៀបរស់នៅបែបបៃតងកាបូនទាប។ ស្វាគមន៍អ្នកទាំងអស់គ្នាផ្លាស់ប្តូរជាមួយ សិស្សបឋមសិក្សាចិន ចងចាំទស្សនៈអភិវឌ្ឍន៍បៃតងក្នុងចិត្ត ដើម្បីក្លាយជាអ្នកស្ថាបនាស្រុកកំណើតល្អបវររបស់មនុស្សជាតិ។

គួរបញ្ជាក់ថា សាលារៀន Francis Holland ជាសាលាអន្តរជាតិសម្រាប់សិស្សស្ត្រី ដែលស្ថិតនៅក្រុងឡុងដ៍។ ពេលថ្មីៗនេះ កូនសិស្សថ្នាក់ទី៤របស់សាលានេះ បានរួមគ្នាផ្ញើសំបុត្រជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ៕