(ប៉េកាំង)៖ សន្និសីទប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ីបានរៀបចំពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមេសា នៅឃុំ Boao ខេត្ត Hainan។ ការងារធានាសេវាកម្មរបស់សន្និសីទប្រចាំ២០២២ វេទិកាលើកនេះបង្ហាញពីលក្ខណៈ «ការរៀបចំសន្និសីទបែបបៃតង» និងអនុវត្តវិធានការមួយចំនួន លើវិស័យចរាចរណ៍បៃតង ភាពវិលជុំបៃតងនិងគំនិតផ្តួចផ្តើមបៃតងជាដើម ដើម្បីបន្ថែមធាតុបៃតង ទៅក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកានេះ៕