(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៤៨០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោកករណីឆ្លងថ្មីខាងលើមាន ២,៤០២នាក់ជាករណីឆ្លងក្នុងស្រុក និង៧៨នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃនេះពុំមានករណីស្លាប់ទេ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៦២,៧៨០ករណី ក្នុងនោះស្លាប់ ១,៣១៦នាក់៕