(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ៣១២នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី មជ្ឈមណ្ឌលព័ត៌មាន និងការអប់រំផ្នែកសុខភាពនៃប្រទេសឡាវ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ៨នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ១៥៦ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវបានកត់ត្រាអ្នកជំងឺស្លាប់ថ្មីចំនួន ៤នាក់ ដោយសារ COVID-19។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ២០០,៥០២នាក់ ក្នុងនោះស្លាប់ ៧២២នាក់៕