(ស៊ុយអែត)៖ ប្រទេសស៊ុយអែតកំពុងជួបប្រទះនូវអត្រាអតិផរណាខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយអត្រាអតិផរណារយៈពេល ១២ខែបានកើនឡើងដល់ ៦.១ភាគរយនៅក្នុងខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

អត្រាអតិផរណាបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការកើនឡើងតម្លៃទំនិញទូទៅ។ តម្លៃអាហារ និងភេសជ្ជៈមិនមានជាតិអាល់កុលបានកើនឡើង ប៉ុន្តែភាគច្រើននៃការកើនឡើងដែលបះពាល់ខ្លាំងបំផុត គឺតម្លៃអគ្គិសនី និងប្រេងឥន្ធនៈ៕