(ឡង់ដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បាននិយាយកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងហាមឃាត់ការនាំចូលដែកពីរុស្ស៊ី ហើយនឹងឈប់ផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួនដល់ប្រទេសរុស្ស៊ីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

អ្នកស្រីបាននិយាយថា «ចាប់ពីថ្ងៃទី១៤ ខែមេសាទៅ យើងនឹងហាមឃាត់ការនាំចូលដែក និងដែកថែបពីរុស្ស៊ី ក៏ដូចជាការនាំចេញនូវបច្ចេកវិទ្យា quantum និងសម្ភារៈទំនើបៗទៅកាន់រុស្ស៊ីផងដែរ»