(ស្លូវ៉ាគី)៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគីនឹងបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 របស់ខ្លួន ជូនដល់អ៊ុយក្រែន ដើម្បីជួយការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។

គួរបញ្ជាក់ថា អ៊ុយក្រែន បាន អំពាវនាវ ដល់ បណ្តា ប្រទេស លោក ខាង លិច ឲ្យផ្តល់ជូនខ្លួននូវ ប្រព័ន្ធ ការពារ អាកាស ដើម្បី ជួយ ទប់ទល់ នឹង ការ វាយលុក របស់ យោធា រុស្ស៊ី ដែល ពេលនេះបាន ឈាន ចូល ដល់ ខែ ទីពីរ ហើយ។

លោកនាយករដ្ឋមន្ត្រីបានបសរសេរបញ្ជាក់នៅលើ Twitter ថា «ប្រទេសស្លូវ៉ាគីនឹងផ្តល់ជូនអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស S-300។ អ៊ុយក្រែនជាប្រជាជាតិដ៏ក្លាហានក្នុងការការពារអធិតេយ្យភាពរបស់ពួកគេ ហើយពួកយើងក៏ដូច្នោះដែរ»។