(ហ្វាំងឡង់)៖ រដ្ឋាភិបាលហ្វាំងឡង់បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ហ្វាំងឡង់នឹងបណ្តេញអ្នកការទូតរុស្ស៊ីពីរនាក់ និងព្យួរទិដ្ឋាការម្នាក់ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន National Post នៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។

នៅព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បានអំពាវនាវឱ្យមានការគាំទ្រអតិបរមា ពីបណ្តាប្រទេសលោកខាងលិចសម្រាប់អ៊ុយក្រែន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការពិសេស»៕