(ប៉េកាំង)៖ ព្រឹកថ្ងៃទី៨ ខែមេសា មហាសន្និបាតបូកសរុបលទ្ធផលការងារ និងសម្តែងការកោតសរសើរ ចំពោះការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធធ្វើយ៉ាងឱឡារិកនៅវិមានសភាប្រជាជន។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

លោកបានលើកឡើងថា ការប្រកួតកីឡាអូឡាំពិករដូវរងាមានភាពអស្ចារ្យ សហគមន៍អន្តរជាតិ បានវាយតម្លៃយ៉ាងសកម្ម។ ពិធីបើកនិងបិទបញ្ចប់មានភាពអស្ចារ្យ ក្រោមប្រធានបទស្តីពីសហគមន៍វាសនារួមតែមួយ របស់មនុស្សជាតិ វប្បធម៌ចិននិងកក្តាព្រិលទឹកកករួមបញ្ចូលគ្នា ដោយបានបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ វប្បធម៌មនុស្សជាតិ និងកីឡា ព្រមទាំងបង្ហាញពីរូបភាពដែលគួរឱ្យទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរពរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី។

ទីតាំងប្រកួតទាំង៣ មានបំពាក់បរិក្ខារដ៏ទំនើបរៀបចំការប្រកួត មានភាពមធ្យ័តនិងមានលក្ខណៈឯកទេស សេវាកម្មដែលប្រកបដោយភាពកក់ក្តៅ និងដិតដល់ទទួលបានវាយតម្លៃខ្ពស់ពីភាគីនានា។ ការប្រកួតបានទាក់ទាញទស្សនិកជនរាប់ពាន់លាននាក់នៅទូទាំងពិភពលោក ហើយក្លាយទៅជាការប្រកួតកីឡាអូឡាំពិករដូវរងា ដែលមានទូរទស្សនិកជនទស្សនាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ៕