(ប៉េកាំង)៖ នាព្រឹកថ្ងៃទី ៨ ខែមេសា មហាសន្និបាតបូកសុរបលទ្ធផលការងារ និងកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានសភាប្រជាជន នៅក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

លោកXi Jinpingបានលើកឡើងថា បុព្វហេតុដ៏មហិមាពូនជ្រំជាស្មារតីដ៏អស្ចារ្យ ស្មារតីដ៏អស្ចារ្យជំរុញបុព្វហេតុដ៏មហិមា។ អ្នកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងទាំងអស់ បានថែរក្សានិងឱ្យតម្លៃចំពោះឱកាស ដែលផ្តល់ដោយយុគសម័យដ៏មហិមា ដោយបានរួមគ្នាបង្កើតស្មារតីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្នុងដំណើរស្នើសុំធ្វើជាម្ចាស់ផ្ទះ ត្រៀមរៀបចំ និងរៀបចំ។ ស្មារតីនេះគឺ៖ គិតគូរពីនិម្មាបនកម្មទូទៅ មានជំនឿចិត្តលើខ្លួនឯង និងមានភាពបើកទូលាយ ខិតខំពុះពារឧបសគ្គ ស្វែងរកភាពឆ្នើម និងរួមគ្នាបង្កើតអនាគត៕