(ប៉េកាំង)៖ ថ្ងៃទី៨ ខែមេសា នេះ មហាសន្និបាតបូកសរុបលទ្ធផលការងារ និងសម្តែងការកោតសរសើរចំពោះ ព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានបើកធ្វើនៅវិមានសភាប្រជាជន។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថាគន្លឹះ ។

លោក Xi Jinping បានថ្លែងថា ការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 ដោយចំគោលដៅនិងមានប្រសិទ្ធភាព បានធានាដល់សុវត្ថិភាពនិងភាពរលូន នៃការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ក្នុងបរិបទនៃការរាតត្បាតនៃជំងឺ COVID-19 ជាសកល យើងបានតម្កល់ទុកសុខភាពរបស់ អ្នកចូលរួមទាំងអស់ជាចម្បង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ទប់ស្កាត់ការនាំចូលពីបរទេស និងទប់ស្កាត់ការរាលដាលឡើងវិញនៅក្នុងស្រុក» យើងបានការពារសុខភាពរបស់បុគ្គលគ្រប់រូប តាមរយៈការអនុវត្តវិធានការបង្ការ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង។

ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡា សមាមាត្រនៃការរកឃើញវិជ្ជមានជំងឺ COVID-19 នៅទីតាំងប្រកួតដែលបិទខ្ជប់គឺត្រឹមតែ 0.45% ប៉ុណ្ណោះ អ្នកឆ្លងជំងឺទាំងអស់ទទួលបានការព្យាបាលនិងថែទាំយ៉ាងល្អប្រសើរ។ គ្មានករណីឆ្លងរាលដាលជាចង្កោម ឬចម្លងទៅក្រៅនោះទេ។ គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសចិនបានរំលេចពីប្រសិទ្ធភាពម្តងទៀត ដែលផ្តល់ជាបទពិសោធដ៏មានប្រយោជន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាសកលនិងការរៀបចំ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ។ អត្តពលិកបរទេសមួយចំនួន បានលើកឡើងថា៖ «ប្រសិនបើមានមេដាយមាស សម្រាប់ការទប់ទល់នឹងជំងឺ COVID-19 ប្រទេសចិនគួរតែទទួលបានមេដាយមាសមួយគ្រឿង»

មេដាយមាសនេះ ជារបស់អ្នកចូលរួមរៀបចំព្រឹត្តិការណ៍អូឡាំពិកទាំងអស់!