(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២នេះបាននិយាយថា ប្រទេសជប៉ុនបានសម្រេចបណ្តេញជនជាតិរុស្ស៉ីចំនួន ៨នាក់ចេញពីប្រទេស រួមទាំងមន្រ្តីទូតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន The Japan Times។

ប្រទេសជប៉ុន បាននឹងកំពុងធ្វើការជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ដើម្បីបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។

នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប បានប្រកាសពីការបណ្តេញមន្រ្តីទូតរុស្ស៊ីចេញពីប្រទេស ជុំវិញការសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធក្នុងសកម្មភាព ដូចជាចារកម្មជាដើម។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រទេសជប៉ុន ក៏ទំនងជាជំរុញឱ្យទីក្រុងម៉ូស្គូបណ្ដេញមន្រ្តីទូតជប៉ុននៅប្រទេសរុស្ស៉ីចេញ ជាការឆ្លើយតបវិញផងដែរ៕