(អ៊ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) ដែលកំពុងប្រឈមមុខនឹងបញ្ហានយោបាយស្មុគស្មាញ បានស្នើទៅកាន់ប្រធានាធិបតីឱ្យរំលាយសភា ហើយអំពាវនាឲ្យប្រទេសជាតិរៀបការបោះឆ្នោតជាថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីការបោះឆ្នោតទម្លាក់រូបលោកចេញពីតំណែង ត្រូវបានរារាំងដោយអនុប្រធានសភាក្រោមហេតុផលថា «មិនស្របតាមរដ្ឋធម្មនុញ្ញ» កាលពីថ្ងៃអាទិត្យ
ចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ហ្វាវ៉ាដ ឆាតឌ្រី (Fawad Chaudhry) បានបញ្ជាក់យ៉ាងដូច្នេះថា «លោក ខាន់ នឹងត្រូវបន្តភារកិច្ចរបស់ លោក ស្របតាមមាត្រា២២៤ នៃរដ្ឋធម្មនុញ្ញរបស់ប៉ាគីស្ថាន ប៉ុន្តែជាក់ស្តែងភាពរអាក់រអួលនៃការរៀបចំការបោះឆ្នោត នៅមិនទាន់ច្បាស់នៅឡើយថាតើ នឹងមានអ្វីកើតឡើងបន្ទាប់ទៀត»

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនខែមកហើយ លោកនាយករដ្ឋមន្រ្តី អ៉ីមរ៉ន ខាន់ ព្យាយាមទប់ទល់នឹងការបំផ្លិចបំផ្លាញទុនបម្រុងសម្រាប់ប្តូររូបបិយបណ្ណ បរទេស និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ក៏ដូចជាការកើនឡើងនៃតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈក្នុងប្រទេស៕