(ប៉េកាំង)៖ ពិធីបុណ្យឆេងម៉េងដែលភាសាចិន ហៅថា ឆីងមីង (Qing Ming) ជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយ សម្រាប់ជនជាតិចិន។ ពិធីបុណ្យនេះបានត្រូវរៀបចំដោយបុព្វបរុសចិន តាំងពីមុន២ពាន់ឆ្នាំមកម្លេះ ដែលកាលនោះប្រទេសចិននៅមិនទាន់មាន អក្សរកត់កំណត់នៅឡើយ។ ប្រជាជនចិនរៀបចំពិធីនេះនៅរដូវផ្ការីក សំដៅទៅលើសែនផ្នូរ សម្អាតផ្នូរជូនដូនតា ដើម្បីបង្ហាញពីការនឹករំលឹកចំពោះ ដូនតាដែលកូនចៅជំនាន់ក្រោយមិនអាចបំភ្លេចបាន ហើយក៏ជាពិធីបុណ្យមួយសម្រាប់ប្រជាជនចិន ចូលរួមពិធីគោរពរិញ្ញណវិញ្ញាណក្ខន្ធ វីរបុរសដែលបានពលីជីវិត ដើម្បីប្រទេសជាតិចិន។

លោកXi Jinping ប្រធានរដ្ឋចិនមានប្រសាសន៍ថា ជនជាតិណាមួយដែលមានក្តីសង្ឃឹមមិនអាច គ្មានវីរបុរសបានទេ ប្រទេសណាមួយដែលមានអនាគត មិនអាចគ្មានអ្នកត្រួសត្រាយផ្លូវបានទេ។ យើងគួរតែចង់ចាំបុព្វហេតុដ៏អស្ចារ្យរបស់វីរបុរសជានិច្ច ស្នងស្មារតីរបស់វីរបរុសដោយបន្តវែនជំនាន់។ រស្មីឧត្តមគតិអត់ត្រូវពន្លត់ រស្មីជំនឿអត់ត្រូវពន្លត់។ យើងត្រូវតែចង់ចាំបំណងប្រាថ្នាចុងក្រោយរបស់ពួកវីរបរុស ប្តេផ្ញាចិត្តមិនបំភ្លេចឧត្តមគតិដ៏អស្ចារ្យរបស់ពួកគាត់ ដែលបានពលីជីវិតដើម្បីគោលបំណងនេះ។

ថ្ងៃទី៤ ខែមេសា ជាពិធីបុណ្យឆេងម៉េង លោកXi Jinping ប្រធានរដ្ឋចិនបានផ្តាំសំដី ជូនចំពោះប្រជាជនចិនទាំងអស់គ្នា ដើម្បីផ្ញើការនឹករលឹកជូនវីរបុរសដែលបានពលីជីវិតដើម្បីប្រទេសជាតិចិន និងបង្រួបបង្រួមប្រជាជនចិនទាំងអស់គ្នា ដើរឈ្ពោះទៅខាងមុខ។

១៖ ចំពោះមនុស្សណាមួយដែលបានពលីជីវិតដ៏មានតម្លៃថ្លៃដើម្បីជាតិ និងសន្តិភាព មិនថាពេលវេលាមានការប្រែប្រួលយ៉ាងណា យើងត្រូវតែចង់ចាំជានិច្ចនូវការពលីជីវិត និងការលះបង់របស់ពួកគាត់។

២៖ សាធារណៈរដ្ឋប្រជាមានិកចិនបានត្រូវបង្កើតឡើង ដោយទុក្ករបុគ្គលបដិវត្តន៍រាប់មិនអស់ពលីសាច់ឈាម និងអាយុជីវិត។ យើងត្រូវតែយល់ដឹងយ៉ាងជ្រាលជ្រៅថា អំណាចពណ៌ក្រហមនេះទទួលបានមិនងាយស្រួលទេ សាធារណៈរដ្ឋប្រជាមានិកចិន ទទួលបានមិនងាយស្រួលទេ។

៣៖ ក្នុងរយៈពេល១០០ឆ្នាំ ដែលប្រទេសចិន បានតស៊ូយ៉ាងស្វិតស្វាញ សមាជិកបក្សកុម្មុយនិស្តចិនមួយជំនាន់ ហើយមួយជំនាន់ទៀតបានខិតខំប្រឹងប្រែងយ៉ាងអត់ធ្មត់ និងជានិច្ចកាល បានមានទុក្ករបុគ្គលបដិវត្តន៍ជាច្រើនសម្បើម ដែលបានចាត់ទុកការបាត់បង់ជីវិតជារឿងធម្មតា បានមានវីរបរុសជាច្រើនសម្បើម ដែលបានតស៊ូយ៉ាងស្វិតស្វាញ ហើយនិងមានបុគ្គលិកជាគំរូនាំមុខជាច្រើនសម្បើម ដែលបានរួមវិភាគទានដោយអត់បានគិតគូរខ្លួនឯង។ ពួកគាត់បានបង្កើតឡើង នូវស្មារតីដ៏អស្ចារ្យមួយចំនួន ដែលក្លាយទៅជាស្មារតីរបស់បក្សកុម្មុយនិស្តចិន ផ្តល់កម្លាំងប៉ះប៉ូវដ៏ខ្លាំងក្លាចំពោះយើងបង្កើតបក្ស អភិវឌ្ឍបក្សនិងធ្វើឲ្យបក្សកាន់តែមាំមួន។

៤៖ រាល់លើកពេលខ្ញុំចុះទៅអតិតតំបន់បដិវត្តន៍ ខ្ញុំសុទ្ធតែទៅដល់ទីកន្លែងរលឹកប្រវត្តិសាស្ត្របដិវត្តន៍ ហេតុអ្វីខ្ញុំទៅដល់នោះ ដោយសារខ្ញុំចង់ដាស់តឿនសមាមិត្តបក្សយើងទាំងអស់គ្នា មិនអាចបំភ្លេចបាននូវអំណាចក្រហម ទទួលបានយ៉ាងដូចម្តេច សាធារណៈរដ្ឋប្រជាមានិតចិនទទួលបានយ៉ាងដូចម្តេច និងការរស់នៅដោយសប្បាយរីករាយនាពេលបច្ចុប្បន្ន ទទួលបានដូចម្តេច? ខ្ញុំចង់ប្រកាសយ៉ាងច្បាស់ថា បក្សកុម្មុយនិស្តចិននឹងកាន់ទង់ពណ៌ក្រហមយ៉ាងខ្ពង់ខ្ពស់ជានិច្ច ដើរលើមាគ៌ាសង្គមនិយម មានលក្ខណៈពិសេសចិនយ៉ាងម៉ឺងម៉ាត់ ដើម្បីជំរុញបុព្វហេតុដែលពួកជំនាន់ចាស់ បានត្រួសត្រាយផ្លូវឲ្យវិវឌ្ឍទៅមុខ ដោយអត់ឈប់ឈរ៕