(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៣៨នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីវែបសាយ Worldometers នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន ១៧នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៥១៦ករណី។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដដែល ឡាវក៏បានរាយការណ៍ពីអ្នកជំងឺស្លាប់ថ្មី ៣នាក់ផងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៨៤,៥៩៨នាក់ ក្នុងនោះស្លាប់ ៦៨២នាក់៕