(ប៉េកាំង)៖ ប្រធាននាយកដ្ឋានកិច្ចការអឺរ៉ុបនៃក្រសួងការបរទេសចិន លោក វ៉ាង លូតុង (Wang Lutong) បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាន ពិសេសមួយ នៅថ្ងៃសៅរ៍នេះថា រហូតមកដល់ពេលនេះ ប្រទេសចិនមិនទាន់បានទទួលការស្នើពីទីក្រុងគៀវ (Kiev) ដើម្បីធានាសន្តិសុខសម្រាប់ប្រទេស អ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២១។

នៅពេលត្រូវបានសួរថា តើបញ្ហានេះត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអឺរ៉ុប-ចិន តាមប្រព័ន្ធអនឡាញទេ អ្នកការទូតបានឆ្លើយតបថា «ភាគីទាំងពីរមិនបានពិភាក្សាអំពីសំណួរនេះទេ។ ខ្ញុំមិនមានព័ត៌មានថា តើយើងបានទទួលសំណើណាមួយទេ»។

គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ចិនក៏បានផ្តល់ការធានាថាខ្លួននឹងចូលរួមស្វែងរកសន្តិភាព ក្នុងប្រទេស អ៊ុយក្រែន ប៉ុន្តែអាស្រ័យលើលក្ខខណ្ឌផ្ទាល់ខ្លួន ដោយងាកចេញពីការដាក់សម្ពាធលើរុស្ស៊ី៕