(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៦៦៥នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានឡាវ Laotian Times នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន ១០នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ១,៣៤៦ករណី។ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយដដែល ឡាវក៏បានរាយការណ៍ពីអ្នកជំងឺស្លាប់ថ្មី ៤នាក់ផងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៧៩,៥៦៣នាក់ ក្នុងនោះស្លាប់ ៦៦៩នាក់។ ប្រជាជនឡាវ៦១.៥ភាគរយ ឬស្មើនឹង ៤.៤៧លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស៕