(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៨,៩៤០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃខាងលើ មាន១៩១នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីក្នុងស្រុកទាំងអស់។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ០៦នាក់ក៏បានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,០៤៤,៦៦១នាក់ ក្នុងនោះ ស្លាប់ ១,២២០នាក់៕