(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី ពូទីន នៅថ្ងៃពុធនេះបានប្រកាសថា ការទូទាត់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប នឹងត្រូវគិតគូរជាលុយរូបរបស់រុស្ស៊ីជំនួសឲ្យលុយដុល្លាអាមេរិកវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT មុននេះបន្តិចនាថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។