(ប៉េកាំង)៖ «ទឹកជាមូលដ្ឋានគ្រឹះនៃការរស់រានមានជីវិត ក៏ជាប្រភពដើមនៃអរិយធម៌ផងដែរ»។ តើធ្វើយ៉ាងម៉េចទើបនឹងធ្វើឱ្យទឹកកាន់តែថ្លា ជាកិច្ចការ សំខាន់មួយដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនតែងតែ តាមដាននិងយកចិត្តទុកដាក់យ៉ាងខ្លាំង រហូតមក។

ពេលនៅមាត់ទន្លេយ៉ងសេ លោកបានទាមទារយ៉ាងច្បាស់ថា «ការជួសជុលនិងអភិរក្សបរិស្ថានអេកូឡូស៊ី តាមដងទន្លេយ៉ង់សេជាកិច្ចការចម្បង» ពេលនៅច្រាំងទន្លេលឿង លោកបានគូសបញ្ជាក់ថា «ត្រូវថែរក្សាទន្លេលឿងឱ្យកាន់តែល្អថែមទៀតដោយប្រុងប្រយ័ត្ន»។ តាំងពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨ រៀងមក ពេលចុះទៅត្រួតពិនិត្យការងារនៅមូលដ្ឋាន លោក Xi Jinping បានផ្តោតសំខាន់លើការងារអភិរក្សបរិស្ថានអេកូឡូស៊ី ដោយប្រកាន់ខ្ជាប់នូវទស្សនៈអំពីការអភិរក្សអេកូឡូស៊ី និងអភិវឌ្ឍន៍បៃតងជាប់រហូត។

ពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំ២០២២ ពេលផ្តល់បទសម្ភាសន៍ ឥស្សរជនគ្រប់មជ្ឈដ្ឋាន នៃផ្ទៃក្នុងនិងខាងក្រៅបានថ្លែងថា ការដែលប្រទេសចិនខិតខំក្នុងការជំរុញអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍបៃតង និងកាបូនិកទាប បន្តបើក ទូលាយក្នុងកម្រិតខ្ពស់ នឹងបន្តជំរុញឱ្យប្រទេសជាច្រើនអភិវឌ្ឍរួមជាមួយចិន ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ ដល់គ្នានិងឈ្នះ-ឈ្នះជាមួយគ្នា។

ថ្ងៃទី២២ ខែមីនាឆ្នាំ២០២២ ជាទិវាទឹកពិភពលោកលើកទី៣០ ខាងក្រោមយើងខ្ញុំសូមសង្ខេបនូវប្រសាសន៍សំខាន់ៗមួយចំនួនរបស់លោក Xi Jinping ស្តីអំពីវិស័យទឹក ។

ការអភិរក្សអេកូឡូស៊ីគឺជាការការពារសមត្ថភាពផលិតកម្ម ការកែលម្អអេកូឡូស៊ីគឺជាការអភិវឌ្ឍសមត្ថភាពផលិតកម្ម។ បើបរិស្ថានរងការបំផ្លិចបំផ្លាញ នោះមនុស្សជាតិក៏នឹងបាត់បង់នូវមូលដ្ឋានគ្រឹះនៃការរស់រានតែម្តង។

គោលដៅនៃការអភិរក្សអេកូឡូស៊ីគឺមនុស្សជាតិនិងធម្មជាតិរួមរស់ដោយចុះសម្រុងគ្នា។ គួរប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍បែបអេកូឡូស៊ីដោយសារនេះ មិនគ្រាន់តែសមស្របនឹងសេចក្តីត្រូវការរបស់ពិភពលោកនាពេលបច្ចុប្បន្ន តែប៉ុណ្ណោះទេ ហើយក៏ជាវប្បធម៌ប្រពៃណីរបស់ប្រជាជាតិចិន ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយផងដែរ។ ទឹកស្អាត ភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់។

ការរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ គួរគិតពិចារណាទាំងការជំរុញបុព្វហេតុកីឡាគួបផ្សំជាមួយ នឹងការកសាងអរិយធម៌អេកូឡូស៊ី។

ដាច់ខាតមិនត្រូវឱ្យបរិស្ថានអេកូឡូស៊ីនៃទន្លេយ៉ង់សេបន្តរងការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរក្នុងជំនាន់យើងនេះឡើយ យើងត្រូវតែអភិរក្សទន្លេយ៉ងសេ ដ៏ស្រស់ស្អាតទុកឱ្យកូនចៅជំនាន់ក្រោយៗ និងដើម្បីការពារទន្លេមាតានៃប្រជាជាតិចិនឱ្យបានឋិតថេរគង់វង្ស។

តំបន់តាមដងទន្លេលឿងចាំបាច់ត្រូវខិតខំអភិរក្សនិងគ្រប់គ្រងឱ្យពេញទំហឹង ត្រូវដើរតាមមាគ៌ាអភិរក្សអេកូឡូស៊ីនិងអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់៕