(ប៉េកាំង)៖ ជាងរយៈពេល២ពាន់ឆ្នាំមុន ការពាំនាំព្រះរាជ្យក្រឹត្យរបស់សម្តេច Wudi រជ្ជកាល Han លោក Zhang Qian បានដឹកនាំគណៈប្រតិភូបេសកកម្មសន្តិភាពចំនួនពីរដង ធ្វើដំណើរចេញពីរាជធានី Chang An ទៅកាន់តំបន់ខាងលិច សម្រេចបាន

បេសកកម្មត្រួសត្រាយផ្លូវ។ តាំងពីពេលនោះមកបានបើកនូវ ច្រកផ្លូវគោកសម្រាប់ប៉ែកខាងកើត និងប៉ែកខាងលិច ដើម្បីទាក់ទងគ្នាទៅវិញទៅមក។ ចំណែកផ្លូវសមុទ្រវិញដែលបានយកសមុទ្រចិនខាងត្បូងជាស្នូល ចេញរូបរាងនៅរជ្ជកាល Qin (មុនគ្រឹស្តសករាជឆ្នាំ២២១ដល់ មុនគ្រឹស្តសករាជឆ្នាំ២០៧) មានភាពរុងរឿងនៅ រជ្ជកាល Tang (ឆ្នាំ៦១៨ដល់ឆ្នាំ៩០៧) និងរជ្ជកាល Song (ឆ្នាំ៩៦០ដល់ឆ្នាំ១២៧៩) មានការប្រែប្រួលនៅរជ្ជកាល Ming (ឆ្នាំ១៣៦៨ដល់ឆ្នាំ១៦៤៤) និងរជ្ជកាល Qing (ឆ្នាំ១៦៣៦ដល់ឆ្នាំ១៩១២)។

ផ្លូវសមុទ្របុរាណនេះ បានក្លាយទៅជាទិសដៅមួយទៀតសម្រាប់ប្រទេសចិន ដើម្បីទាក់ទងជាមួយឯនាយសមុទ្រផងដែរ។ «ផ្លូវសូត្រ» ធ្លាប់មានតួនាទីដែលមិនអាចប្រៀបផ្ទឹមបាន នៅក្នុងការជម្រុញការផ្លាស់ប្តូររវាងទ្វីបអាស៊ី ទី្វបអឺរ៉ុបនិងទ្វីបអាហ្វ្រិក ទៅវិញទៅមកនៅក្នុងវិស័យពាណិជ្ជកម្មនិងវប្បធម៌ជាដើម។ ឆ្នាំ២០១៣ ពេលអញ្ជើញបំពេញបេសកកម្ម នៅបណ្តាប្រទេសអាស៊ីកណ្តាល និងប្រទេសអាស៊ីអាគ្នេយ៍ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានធ្វើឱ្យ «ផ្លូវសូត្រប្រកបដោយអត្ថន័យយុគសម័យថ្មី»

លោកXi Jinping ប្រធានរដ្ឋចិនបានមានប្រសាសសន៍ថា «អ្វីដែលខ្ញុំបានលើក ឡើងនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺមានគោលបំណងចង់ចែករំលឹកនូវ កលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិន ជាមួយគ្រប់បណ្តាប្រទេសតាមផ្លូវនេះ និងសម្រេចបានភាពរុងរឿងរួមគ្នាផងដែរ។ ខ្ញុំចង់រំលឹកចំណុចពិសេសមួយគឺ គំនិតផ្តួចផ្តើមថ្មីនិងយន្តការថ្មី ដែលលើកឡើងដោយប្រទេសចិន មិនមែនចង់ធ្វើអ្វីផ្សេងទៀតទេ ហើយក៏មិនមែនសំដៅចំពោះនរណាដែរ គឺចង់ធ្វើឱ្យយន្តការអន្តជាតិដែលមានរួចស្រេច កាន់តែល្អពេញលេញនិងគ្រប់លក្ខណៈគោលដៅ គឺចង់សម្រេចកិច្ចសហប្រតិបត្តិការឈ្នះៗរួមគ្នា និងអភិវឌ្ឍរួមជាមួយគ្នា។ ការដែលប្រទេសចិនបើកជំហរចំពោះខាងក្រៅ មិនមែនថាចិនដើរតួឯកតែម្នាក់ឯងនោះទេគឺអបអរស្វាគមន៍គ្រប់ភាគីចូលរួម ជាមួយគ្នា ហើយក៏មិនមែនចង់ចងបក្សសម្ព័ន្ធដែរ គឺគាំទ្រប្រទេសទាំងអស់អភិវឌ្ឍ ជាមួយគ្នា មិនមែនធ្វើតែសួនផ្ការបស់ខ្លួនទេ គឺសាងសង់ឧទ្យានផ្កាចំរុះជាមួយគ្រប់ប្រទេសតែម្តង។

លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ពិភពលោកនេះទូលាយណាស់ មានបញ្ហាក៏ជាច្រើនដែរ សង្គមអន្តរជាតិក៏ចង់ ឮសំឡេងរបស់ប្រទេសចិន ចង់ឃើញដំណោះស្រាយរបស់ប្រទេសចិនដែរ ហេតុដូច្នេះ ប្រទេសចិនមិនអាចអវត្តមានទេ។ ការកសាង «ខ្សែក្រវាត់និងផ្លូវគឺជាមធ្យោបាយដ៏សំខាន់មួយរបស់ ប្រទេសចិនសម្រាប់ចូលរួមគ្រប់គ្រង និងដោះស្រាយបញ្ហាទូទាំងពិភពលោក វាគឺជាផលិតផលសាធារណៈ មានសារៈសំខាន់បំផុតដែលប្រទេសចិនផ្តល់ជូនពិភពលោក។ក្រោមការគិតពិចារណាយ៉ាងម៉ត់ចត់បស់លោក Xi Jinping ប្រធានរដ្ឋចិន គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នឹងទទួលភាពល្អពេញលេញក្នុងដំណើរការអភវឌ្ឍន៍ និងរីកលូតលាស់ឥតឈប់ឈរ ក្នុងកិច្ចសហប្រតិបត្តិការ៕