(បេរូត)៖ រុស្ស៊ីបានចុះបញ្ជីយុទ្ធជនចំនួន ៤០,០០០នាក់ ពី កងទ័ពស៊ីរី និងកងជីវពលសម្ព័ន្ធមិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ការ ដាក់ពង្រាយប្រយុទ្ធនៅប្រទេស អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនស៊ីរីបាននិយាយថា ក្នុងការសម្របសម្រួលជាមួយយោធាស៊ីរី មន្ត្រីរុស្ស៊ីនិងកងជីវពលសម្ព័ន្ធមិត្តបានបង្កើតការិយាល័យចុះឈ្មោះមួយ នៅក្នុងតំបន់កាន់កាប់របស់ខ្លួន។

លោក Rami Abdel Rahman ជា ប្រធាន ក្រុម ឃ្លាំ មើលដែល មាន មូលដ្ឋាន នៅ ចក្រភព អង់គ្លេស បាន និយាយ ថា «មក ទល់ ពេល នេះ ប្រជាជន ស៊ីរី ជាង ៤០,០០០នាក់ បាន ចុះ ឈ្មោះ ប្រយុទ្ធ ជាមួយ រុស្ស៊ី ក្នុង ប្រទេស អ៊ុយក្រែន »

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន វិមានក្រឹមឡាំងបានប្រកាសថា អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានស្វាគមន៍ ក្នុងការចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅអ៊ុយក្រែនក្នុងនោះរួមទាំងយុទ្ធជនស្ម័គ្រចិត្តពីប្រទេសស៊ីរីផងដែរ៕