(បរទេស)៖ គិតត្រឹមម៉ោង៦៖៣០នាទីល្ងាច ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតសកល COVID-19 បានចម្លងទៅមនុស្សសរុបចំនួន ៤៦០,៣៧៤,២៤៩ករណី ដែលក្នុងនោះអ្នកជំងឺចំនួន ៦,០៦៩,០៣៨នាក់បានស្លាប់បាត់បង់ជីវិត និង៣៩៣,៧៧២,៨៨០នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។

ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០,០០០ករណី គឺមាន ១៨៨ប្រទេស និងដែនដី ខណៈប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១១៧។
ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងខាងក្រោមនេះ៖ (https://www.worldometers.info/coronavirus/)