(ប៉េកាំង)៖ មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនប្រចាំឆ្នាំ២០២២ បានបិទបញ្ចប់ដោយគាប់ប្រសើរនាពេលកន្លងនេះ។ ក្នុងអំឡុងពេលមហាសន្និបាត លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្លាស់ប្តូរមតិយោបល់ជាមួយតំណាងប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជន អំពីការងារដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន។

ការពង្រឹងទស្សនៈសហគមន៍រួមវាសនានៃប្រជាជាតិចិន ត្រូវផ្តោតលើការងារធំៗដែលអាចមើលឃើញ និងការងារដែលមើលមិនឃើញ ការងារគ្រប់វិស័យគួរធ្វើដោយមធ្យ័តធ្វើដោយលម្អិត។

ត្រូវបង្កើនការជួយប្រជាជនដែលជួបនឹង ការលំបាកដោយសារស្ថានការណ៍ជំងឺឆ្លង ធ្វើការងារជួយជនពិការឱ្យទទួលបាន ការអប់រំនិងឱកាសការងារឱ្យបានល្អ បង្ក្រាបយ៉ាងម៉ឺងម៉ាត់លើទង្វើខុសច្បាប់ដែលធ្វើបាបស្ត្រី កុមារ មនុស្សចាស់ និងជនពិការ។

ការសម្រេចគោលដៅទាំងពីរនៃការបញ្ចេញការបូនទាប ចាំបាច់ត្រូវឈរលើមូលដ្ឋាននៃស្ថានការណ៍ប្រទេសជាតិ គួរធ្វើជាបណ្តើៗ មិនអាចអន្ទះសាចង់ទទួលផលឆាប់ៗនោះទេ។ បើយើងមិនទាន់ដឹងច្បាស់ថា របរចិញ្ចឹមជីវិតថ្មីវាយ៉ាងណាផង ក៏ប្រញាប់បោះបង់ចោលរបរចិញ្ចឹមជីវិតចាស់ គឺមិនបានទេ។

កុំធ្វេសប្រហែសលើបញ្ហាសន្តិសុខស្បៀងអាហារ កុំយល់ខុសថាឈានចូលសម័យឧស្សាហូបនីយកម្ម ហើយមិនបាច់គិតគូរពីបញ្ហាហូបចុក ហើយក៏កុំប្រាថ្នាថាពឹងលើទីផ្សារអន្តរជាតិ អាចដោះស្រាយបញ្ហានេះបាន។ មានតែប្រកាន់ខ្ជាប់ថា ខ្លួនទីពឹងខ្លួន ផ្តោតសំខាន់លើទីផ្សារក្នុងស្រុក ធានាបរិមាណផលិតកម្ម នាំចូលក្នុងកម្រិតសមរម្យ និងផ្អែកលើបច្ចេកវិទ្យា។

គណៈកម្មការបក្សកុម្មុយនិស្ត និងរដ្ឋបាលគ្រប់ជាន់ថ្នាក់សុទ្ធតែត្រូវរ៉ាប់រងភារកិច្ច ក្នុងការការពារដីស្រែដោយគ្រប់ជ្រុងជ្រោយ ខាងមជ្ឈិមនិងមូលដ្ឋានរួមគ្នា ដើម្បីការពារខ្សែបន្ទាត់ក្រហមនៃដីស្រែទំហំ ១,៨០០ លានmu ឬ១២០លានហិកតា ដោយប្រាកដប្រជា។

អនុលោមតាមភាពប្រែប្រួលនៃតម្រូវការ ចំពោះចំណីអាហាររបស់ប្រជាជន ស្របនឹងផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ត្រូវធានាការផ្គត់ផ្គង់ដោយមានប្រសិទ្ធភាព ចំពោះចំណីអាហារគ្រប់យ៉ាងទាំងសាច់ បន្លែផ្លែឈើ គ្រឿងសមុទ្រជាដើម ដើម្បីបំពេញតម្រូវការរបស់ប្រជាជន ដែលចង់ទទួលបានជីវភាពរស់នៅកាន់តែល្អបវរ៕