(មូស្គូ)៖ ធនាគារ Sberbank ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំបំផុតរបស់រុស្ស៊ីបានសម្រេចចិត្តចាកចេញពីទីផ្សារអឺរ៉ុប បន្ទាប់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនប្រឈមនឹងលំហូរសាច់ប្រាក់មិនប្រក្រតី ខណៈពេលដែលបុគ្គលិកនិងសាខានៅអឺរ៉ុបប្រឈមនឹងការគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០២ ខែមិនា ឆ្នាំ២០២២។

ធនាគារដែលកាន់កាប់ទ្រព្យសកម្មអឺរ៉ុបជាង១៤ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មួួយនេះបាននិយាយថា ខ្លួនមានដើមទុន និងទ្រព្យសកម្មគ្រប់គ្រាន់ដើម្បីទូទាត់ជូនអ្នកដាក់ប្រាក់បញ្ញើទាំងអស់៕