(អឺរ៉ុប)៖ EU សម្រេចផ្តាច់ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីចំនួនប្រាំពីរចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT ជុំវិញបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT មុននេះបន្តិច។

គួរបញ្ជាក់ថា ការបណ្ដេញធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី ជាពិសេសការនាំចេញ-នាំចូល និងការផ្លាស់ប្ដូរហិរញ្ញវត្ថុ៕