(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថាប្រតិភូរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បបន្តកិច្ចចរចាជាមួយអ៊ុយក្រែន នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។

ការប្រកាសខាងលើរបស់លោក ប៉េស្កូវ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែនអះអាងដែរថាលោក ហ្សេលេនស្គី ត្រៀមខ្លួនជាស្រេចដើម្បី ជួបចរចាជាមួយលោក ពូទីន៕