(កៀវ)៖ ស្ថាននីយ៍ទូរទស្សន៍ក្រុងកៀវ ត្រូវបានវាយប្រហារតាមផ្លូវអាកាស ក្រោយរុស្ស៊ីព្រមានឲ្យប្រជាជនជម្លៀសចេញពីនោះ ខណៈប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងអ៊ុយក្រែនកំពុងជួបបញ្ហា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួននឹងបើកការវាយប្រហារលើ «មជ្ឈមណ្ឌលប្រតិបត្តិការព័ត៌មាន» នៅក្នុងរដ្ឋធានីអ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហារប្រព័ន្ធផ្សព្វផ្សាយលើស្ថាប័នរដ្ឋផ្សេងៗ ព្រមទាំងពលរដ្ឋរុស្ស៊ីផងដែរ៕