(ម៉ូស្គូ)៖ ប្រតិភូអ៊ុយក្រែនមួយក្រុម បានធ្វើដំណើរទៅដល់តំបន់ ហ្គោម៉ែល (Gomel) ទឹកដីប្រទេសបេឡារុសហើយ ដើម្បីបើកកិច្ចចរចាជាមួយតំណាងរុស្ស៊ី នៅក្នុងថ្ងៃចន្ទនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់សមាជិកប្រតិភូអ៊ុយក្រែន ដែលចូលរួមក្នុងកិច្ចចរចាជាមួយរុស្ស៊ីមានដូចជា៖

១៖ លោករដ្ឋមន្ត្រីការពារជាតិ អូឡេកស៊ី រេស្នីកូវ (Oleksii Reznikov)
២៖ ទីប្រឹក្សានៃប្រធានការិយាល័យប្រធានាធិបតី លោក មីខៃឡូ ផូដូលីយ៉ាក (Mykhailo Podolyak)
៣៖ ប្រធានក្រុមអ្នកបម្រើប្រជាជនលោក ដេវីដ អារ៉ាខាមៀ (Davyd Arakhamia)
៤៖ សមាជិកសភាលោក រូស្ទែម យូមឺរ៉ូវ (Rustem Umerov)
៦៖ អនុប្រធាននៃក្រុមតំណាងអ៊ុយក្រែន ក្នុងទំនាក់ទំនងជាមួយតំបន់ ដុនបាស (Donbas) លោក អ៊ែនឌ្រី កូស្ទីន (Andriy Kostin)។

សម្រាប់សមាជិកខាងក្រុមប្រតិភូរុស្ស៊ីវិញ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕