(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានព្រមានថា កងទ័ពរុស្ស៊ី បានប្រើរថក្រោះវាយរុលចូលមកក្នុងតំបន់ជាយរដ្ឋធានីកៀវ បន្ទាប់ពីរដ្ឋធានីមួយនេះ និងទីក្រុងជាច្រើនទៀតរបស់អ៊ុយក្រែន រងការវាយប្រហារដោយគ្រាប់មីស៊ីលនៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក អាន់តុន ហេរ៉ាស់ឈិនកូ (Anton Herashchenko) ជាទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន បានឱ្យដឹងទៀតថាកងទ័ពអ៊ុយក្រែន កំពុងតស៊ូ ប្រយុទ្ធការពារទីតាំងសមរភូមិជួរមុខចំនួន៤ ហើយប្រព័ន្ធការពាររដ្ឋធានីកៀវ រួមជាមួយមីស៊ីលប្រឆាំងរថក្រោះដែលផ្ដល់ដោយសម្ពន្ធមិត្ត លោកខាងលិច ត្រូវបានដាក់ពង្រាយរួចជាស្រេច។

គួរបញ្ជាក់ថា កាលពីប៉ុន្មានម៉ោងមុននេះ កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍កំពុងស្ថិតនៅចម្ងាយប្រហែលជា ៣២គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីកៀវ៕

សូមទស្សនាវិដេអូ៖ https://t.me/freshnewsasia/85702