(គៀវ)៖ មេដឹកនាំអ៊ុយក្រែនបានរាយការណ៍ឲ្យដឹងថា ទាហានអ៊ុយក្រែនជាង៤០នាក់ និងជនស៊ីវិលយ៉ាងហោចណាស់១០នាក់ផ្សេងទៀត បានស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។