(ប៉េកាំង)៖ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ក្នុងអំឡុងពេល ៣៨ឆ្នាំ តាំងពីទទួលបានឯករាជ្យមក ប្រទេសប៊្រុយណេទទួលបានសមិទ្ធផលដ៏លេចធ្លោ ក្នុងការកសាងប្រទេសជាតិក្រោមការដឹកនាំរបស់ព្រះចៅស៊ុលតង់ ហើយកម្រិតជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ ។ ប្រទេសប៊្រុយណេបានធ្វើជាប្រធានផ្លាស់វេនអាស៊ានដោយជោគជ័យនៅឆ្នាំ២០២១ ខ្ញុំនិងព្រះចៅស៊ុលតង់បានធ្វើសហអធិបតីក្នុងកិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន ដែលជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាស៊ានឡើងដល់កម្រិតថ្មី។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ទៀតថា ប្រទេសចិន និងប៊្រុយណេ គឺជាប្រទេសជិតខាង ដែលមានចំណងមិត្តភាពប្រពៃណី និងជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទទួលបានសមិទ្ធផលជាច្រើន ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងប្រ៊ុយណេ ហើយរំពឹងថាប្រទេសទាំងពីរ អាចរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» ក៏ដូចជាជំរុញឱ្យទំនាក់ទំនងរវាងចិន និងប្រ៊ុយណេទទួលបានការវិវឌ្ឍរីកចម្រើនថ្មីជាបន្តបន្ទាប់៕