(ប៉េកាំង)៖ ទោះបីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់ទៅហើយ ភ្លើងគប់បានរលត់ក៏ដោយ តែភាពកក់ក្តៅ និងភាពអស្ចារ្យមិនបញ្ចប់ទេ ស្មារតីអូឡាំពិកមុខជានឹងបន្តរក្សា ទ្រព្យស្មារតីដ៏មានតម្លៃ និងបេតកភ័ណ្ឌកីឡាអូឡាំពិក បានបន្សល់ទុកឱ្យពិភពលោក ក៏នឹងបន្ដរក្សាជាយូរអង្វែង។

ជាង ២,០០០ឆ្នាំមុន ប្រទេសចិនបានលើកឡើងគំនិត «ពិភពលោកតែមួយ» គម្ពីរលទ្ធិខុងជឺ ដូចជាលីជិ «礼记» បានអធិប្បាយនូវឧត្តមគតិសង្គមដ៏អស្ចារ្យនេះ គឺមនុស្សនៅទូទាំងពិភពលោករស់នៅដោយសុខដុមរមនា ដូចគ្រួសារតែមួយ នេះជាចំណុចសំខាន់នៃវប្បធម៌ប្រពៃណីចិន ក៏ជាពិភពលោកស្រស់ស្អាត ដែលជនជាតិចិនរំពឹងទុកអស់រយៈពេលរាប់ពាន់ឆ្នាំ។
ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលរៀបចំក្រោមបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្សព្វផ្សាយគំនិតដ៏ល្អប្រសើរនេះទៅកាន់ពិភពលោក ពីពិធីបើកនិងបិទដល់កន្លែងប្រកួត ពីការរចនាមេដាយរហូតដល់ការកសាងកីឡដ្ឋាន។ នេះក៏ជាទ្រព្យសម្បត្តិខាងស្មារតីដ៏មានតម្លៃបំផុត ដែលការប្រកួតកីឡាអូឡាំពិករដូវរងក្រុងប៉េកាំង បានបន្សល់ទុកឱ្យពិភពលោក។

នៅក្នុងពិធីបិទនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង កាំជ្រួចបានបង្ហាញពាក្យថា «ពិភពលោកតែមួយ» និង «ONE WORLD ONE FAMILY» ជាភាសាចិននិងអង់គ្លេសនៅលើកីឡដ្ឋានជាតិ Niaochao ដោយបានបង្ហាញពី ប្រធានបទ «ពិភពលោកតែមួយ» និងស្មារតីអូឡាំពិក «កាន់តែសាមគ្គី» បានរួមបញ្ចូលគ្នា។

ការបំផុសគំនិតសម្រាប់ការបង្កើតមេដាយអូឡាំពិករដូវរងា គឺបានមកពីយក់រង្វង់រួមផ្ចិតរបស់ចិនបុរាណ ដែលបង្ហាញពីអត្ថន័យវប្បធម៌ចិន គឺមេឃាធរណីរួមបញ្ចូលគ្នា ចិត្តមនុស្សរួបរួមគ្នា ហើយក៏ជានិមិត្តរូបនៃស្មារតីអូឡាំពិក ដែលនាំមនុស្សប្រមូលផ្តុំគ្នា ដើម្បីចែករំលែករួមគ្នា និងសាមគ្គីគ្នាវិវឌ្ឍរីកចម្រើន។

បាច់ផ្កាពានរង្វាន់ នៃការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង «The Everlasting Olympic Flower» គឺជាបាច់ផ្កាដែលធ្វើពីអំបោះចាក់ ដោយប្រើប្រាស់បេតិកភណ្ឌវប្បធម៌អរូបី «បច្ចេកទេសត្បាញអំបោះតាមរចនាបទហៃ» មិនដូចបាច់ផ្កាស្រស់ ដែលត្រូវដឹកជញ្ជូនពីភាគខាងត្បូងទេ វាជួយកាត់បន្ថយថ្លៃសោហ៊ុយដឹកជញ្ជូន មិនត្រឹមតែរក្សាបាននូវរូបរាងបាច់ផ្កា ក្នុងពិធីប្រគល់រង្វាន់អូឡាំពិកប៉ុណ្ណោះទេ ក៏អនុវត្តគោលគំនិតនៃការប្រកួតកីឡាអូឡាំពិក ដែលសន្សំសំចៃនិងនិរន្តរភាពផងដែរ ដោយតំណាងក្តីសង្ឃឹម និងបំណងប្រាថ្នារបស់យើង សម្រាប់អនាគតដ៏ល្អប្រសើរ ក៏ជាសកម្មភាពជាក់ស្តែងរបស់យើង ក្នុងការកសាងមាតុភូមិដ៏ស្រស់បំព្រង សម្រាប់មនុស្សជាតិផងដែរ៕