(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បានប្រកាសថាទីក្រុងកៀវ បានកាត់ផ្ដាច់ទំនាកទំនង ការទូតជាមួយទីក្រុងម៉ូស្គូហើយ បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីបើកប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃព្រហស្បតិ៍ លោក ហ្សេលែនស្គី បានបញ្ជាក់ដូច្នេះថា «ព្រឹកនេះបានលិចបាត់នៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែប្រវត្តិសាស្ត្រនេះគឺមានភាពផ្សេងគ្នាដាច់ខាតចំពោះប្រទេសរបស់យើង និងរុស្ស៊ី។ យើងបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី»

បើតាមលោក ហ្សេលែនស្គី, ការសម្រេចចិត្តខាងលើ ធ្វើឡើងក្រោយលោកទទួលបានសំណើពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ដើម្បីផ្ដាច់ទំនាក់ទំនង ការទូតជាមួយរុស្ស៊ី៕