(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះបានចេញផ្សាយវីដេអូមួយបង្ហាញពីហេតុការណ៍ផ្ទុះដ៏សម្បើម ដែលទំនងជាការផ្ទុះឃ្លាំងអាវុធមួយ នៅភាគកណ្ដាលប្រទេសអ៊ុយក្រែន។

ភ្លាមៗ វីដេអូខាងលើមិនទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។ ប៉ុន្តែ មុននេះបន្តិច ខាងក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាកងទ័ពរបស់ខ្លួន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន នៅក្នុងប្រតិបត្តិការយោធាដាក់ចេញដោយ លោក ពូទីន៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/85571