(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាកងទ័ពរបស់ខ្លួន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារ ដែនអាកាសអ៊ុយក្រែន នៅក្នុងប្រតិបត្តិការយោធា ដាក់ចេញដោយលោក ពូទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធយោធានៃមូលដ្ឋានទ័ព អាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបញ្ឈប់ដំណើរការ រីឯប្រព័ន្ធការពារដែនអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏ត្រូវបាន បំផ្លាញផងដែរ»

បន្ថែមពីលើនេះសេចក្ដីថ្លែងការណ៍ដដែល ក៏បានច្រានចោលផងដែរការអះអាងរបស់យោធាអ៊ុយក្រែនដែលថាបានបាញ់ទម្លាក់យន្ដហោះចម្បាំង រុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង៕