(ប៉េកាំង)៖ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ត្រូវបានមតិសាធារណៈកោតសរសើរថាមានភាពឱឡារិក និងអស្ចារ្យ វិញ្ញាសាប្រកួតជាច្រើនបានបង្កើតកំណត់ត្រាពិភពលោកថ្មី។ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ក៏ជិតនឹងសម្ពោធបើកដែរ។

កីឡាព្រិលទឹកកកមានភាពពេញនិយមនៅគ្រប់ទីកន្លែងរបស់ប្រទេសចិន ផលិតផលវប្បធម៌អូឡាំពិក Beijing 2022 ក៏មានភាពទាក់ទាញ យ៉ាងខ្លាំង វត្ថុអនុស្សវរីយ៍រូបតុក្កតាតំណាងការប្រកួតឈ្មោះ Bing Dwen Dwen #冰墩墩 លក់ដាច់អស់រលីង អ្នកប្រើបណ្តាញ ទំនាក់ទំនងសង្គមបាននាំគ្នាបង្ហោះសារថា «សំណាងល្អដែលក្នុងដៃមានតុក្កតា Bing Dwen Dwen»

តើភាពទាក់ទាញនៃកីឡាអូឡាំពិកគឺអ្វី? ក្រៅពីអ្វីដូចពោលខាងលើ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ប្រៀបធៀបថាគឺ «ហាក់ដូចជា ឧបករណ៍បាញ់បង្ហោះ ដែលអាចជំរុញកីឡាព្រិលទឹកកក និងឧស្សាហកម្មព្រិលទឹកកករបស់ចិនឱ្យរីកចម្រើនលោតផ្លោះ។ ភ្នំព្រិលភ្នំទឹកកក
ក៏ជាភ្នំមាសភ្នំប្រាក់»។

ក្រោមការយកចិត្តទុកដាក់និងជំរុញរបស់លោក Xi Jinping ឧស្សាហកម្មព្រិលទឹកកករបស់ចិនឈានចូលរយៈពេលមាសនៃការអភិវឌ្ឍ ចិនបានសម្រេចគោលដៅដែល «នាំឱ្យប្រជាជនចំនួន៣០០លាននាក់ចូលរួមលេងកីឡាព្រិលទឹកកក»។ សេដ្ឋកិច្ចឌីជីថលបានត្រូវប្រើប្រាស់ ជាញឹកញាប់ក្នុងការងារគ្រប់វិស័យនៃការប្រកួតកីឡាអូឡាំពិករដូវរងាប៉េកាំង៖ កុងទីនឆ្លាតវៃក្នុងភូមិអូឡាំពិក មានចុងភៅមនុស្សយន្តប្រចាំការ ដែលអាចផ្តល់សេវា ២៤ម៉ោងលើ ២៤ម៉ោង ទាំងការកុម្ម៉ងម្ហូប ការបញ្ជូនម្ហូបដោយម៉ាស៊ីនស្វ័យប្រវត្តិ, ក្នុងបន្ទប់អត្តពលិកមានគ្រែឆ្លាតវៃ ដែលមានពហុមុខងារ, ប្រព័ន្ធកាម៉ារ៉ា 4K ល្បឿនលឿនអាច «រត់» តាមគន្លងក្នុងល្បៀន ២៥ម៉ែត្រក្នុងមួយវិនាទី ដែលអាចតាមដានចាប់រូបភាព កាយវិការរបស់អត្តពលិកដោយច្បាស់។

កម្លាំងច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាបានគាំទ្រឱ្យប្រទេសចិនធ្វើការប្រកួតកីឡាអូឡាំពិករដូវរងាប្រកបដោយគុណភាពខ្ពស់៕