(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រុស្ស៉ី និងបេឡារុសសម្រេចបន្តធ្វើសមយុទ្ធយោធា ក្រោយវគ្គមុនត្រូវបានបិទបញ្ចប់

២៖ រដ្ឋមន្ត្រីការបរទេសអាមេរិក អះអាងជាថ្មីថារុស្ស៊ី ពិតជាកំពុងត្រៀមវាយអ៊ុយក្រែន

៣៖ រូបភាពថ្មីៗពីផ្កាយរណបអាមេរិកបង្ហាញថា រុស្ស៊ីទើបដាក់ពង្រាយរថពាសដែក និងកងទ័ពបន្ថែម នៅក្បែរព្រំដែនអ៊ុយក្រែន

៤៖ លោក Bach ប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានផ្តល់បទសម្ភាសន៍ពិសេសជាមួយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាថ្មីម្តងទៀត

៥៖ សេតវិមាន៖ លោក បៃដិន នឹងជួបលោក ពូទីន បើការឈ្លានពានមិនកើតឡើង

៦៖ យោធាមីយ៉ាន់ម៉ានឹងឡើងតតាំងជាមួយ ICJ ជុំវិញរឿងក្តីរ៉ូហ៊ីងយ៉ា ដោយគ្មានលោកស្រី ស៊ូ ជី