(ប៉េកាំង)៖ «មនុស្ស និងធម្មជាតិរួមរស់ជាមួយគ្នា» ក្នុងវប្បធម៌ប្រពៃណីរបស់ចិន គឺមានគំនិតអំពីអេកូឡូស៊ីអរិយធម៌ដ៏ជ្រាលជ្រៅ ហើយគំនិតនេះ ក៏បានបង្ហាញនៅត្រង់ទស្សនៈរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ពោលគឺ «បៃតង ចែករំលែក បើកទូលាយ និងស្អាតស្អំ»។ ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ក្រុងប៉េកាំងបានអនុវត្តគំនិតអភិវឌ្ឍន៍ថ្មី ដោយគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញពីរូបភាពរបស់ចិន ដែលអាចអភិវឌ្ឍន៍ជានិរន្តរភាព ចំពោះទូទាំងពិភពលោក។

១៖ គំនិតស្តីពីកាបូនទាប និងបៃតងនឹងបន្តអនុវត្តនៅទីក្រុង ដែលរៀបចំធ្វើការប្រកួតកីឡាអូឡាំពិក ទាំងរដូវក្តៅ និងរដូវរងា

តាមការបញ្ជាក់ឱ្យដឹងថា កំហាប់ភាគល្អិតនិចល PM2.5 នៅឆ្នាំ២០២១ គឺ ៣៣មីក្រូក្រាមក្នុងមួយម៉ែត្រគូប គុណភាពខ្យល់អាកាសឈានដល់ស្តង់ដារ ដោយគ្រប់ជ្រុងជ្រោយជាលើកដំបូង ចំនួនថ្ងៃដែលមានធាតុអាកាសល្អប្រសើរបានឡើងដល់ ២៨៨ថ្ងៃ ត្រូវជា ៧៨.៩ភាគរយក្នុងពេញមួយឆ្នាំ។

ពេលស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិកលើកទី ២៩ នៅឆ្នាំ២០០១ ប្រទេសចិនបានលើកឡើងគំនិតស្តីពី «ការប្រកួតកីឡាអូឡាំពិកដ៏បៃតង» បន្ទាប់មកបានរៀបចំការប្រកួតកីឡាអូឡាំពិក ដ៏បៃតងយ៉ាងឧឡារិកដោយជោគជ័យនៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០០៩ គំនិតនេះបានក្លាយជាយុទ្ធសាស្ត្រ «ទីក្រុងប៉េកាំងដ៏បៃតង» ព្រមទាំងអនុវត្តជាប់រហូតមក។ អេកូឡូស៊ី-អរិយធម៌បានក្លាយជា «នាមកាត» ថ្មីរបស់ទីក្រុងនេះ។

២៖ ឆ្នាំនេះបរិមាណប្រើប្រាស់ទឹក ដែលកកើតឡើងវិញនៅក្រុងប៉េកាំងនឹងកើនឡើង ១០ភាគរយ

ការរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងា ជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញក្រុងប៉េកាំងឱ្យការពារធនធានទឹក គ្រប់គ្រងបរិស្ថានទឹកនិងកែលម្អប្រព័ន្ធអេកូឡូស៊ីទឹក។ នៅឆ្នាំ២០២២ ក្រុងប៉េកាំងនឹងជំរុញការការពារ និងកែលម្អប្រព័ន្ធអេកូឡូស៊ីទន្លេ និងបឹង គ្រប់គ្រងបរិស្ថានអេកូឡូស៊ីទឹកយ៉ាងតឹងរ៉ឹង ជំរុញការបំពេញបន្ថែមទឹកក្នុងអេកូឡូស៊ី ក្នុងន័យស្វែងរកវិធីសាស្ត្រថ្មី សម្រាប់គ្រប់គ្រងទឹក។

៣៖ សួនឧទ្យានការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ទាក់ទាញអ្នកក្រុងចំនួន ៥៣០,០០០នាក់ទៅទស្សនា

តាមដឹង ចាប់តាំងពីបើកសួនឧទ្យានការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង កាលពីខែតុលាឆ្នាំទៅមក ប្រហែលមានអ្នកក្រុងចំនួន ៥៣០,០០០នាក់បានទៅទស្សនានៅសួននេះ។ កាលពីថ្ងៃទី២ខែកុម្ភៈ សកម្មភាពរត់បណ្តាក់ភ្លើងគប់ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានធ្វើឡើងក្នុងសួននេះ អ្នកកាន់ភ្លើងគប់នៃការប្រកួតកីឡាអូឡាំពិករដូវរងាចំនួន ៣៧១នាក់បានរត់បណ្តាក់ភ្លើងគប់ តាមខ្សែផ្លូវប្រកួតម៉ារ៉ាតុងក្នុងសួន ក្នុងនោះ បូករួមទាំងការរត់បណ្តាក់ភ្លើងគប់ក្រោមទឹក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអូឡាំពិករដូវរងាផងដែរ។

៤៖ កីឡដ្ឋានការប្រកួតកីឡាអូឡាំពិករដូវរងានៅតំបន់ប្រកួតសង្កាត់ Yanqing ឈានដល់ស្តង់ដារសំណង់បៃតងផ្កាយបីទាំងស្រុង

តាមដឹង កីឡដ្ឋានក្នុងតំបន់ប្រកួតសង្កាត់ Yanqing បានឈានដល់ស្តង់ដារសំណង់បៃតងផ្កាយបីទាំងស្រុង ។ ហើយសម្រេចបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីបៃតង ១០០ភាគរយដល់កីឡដ្ឋានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រការប្រកួតកីឡាអូឡាំពិក ឡានក្រុងថាមពលអ៊ីដ្រូសែនជាង ២០០គ្រឿងបានដាក់ឱ្យប្រើប្រាស់ ក្នុងសេវាកម្មគមនាគមន៍ក្នុងការប្រកួតកីឡា ឡានទាំងនេះក៏នឹងក្លាយជាសម្បត្តិបេតិកភណ្ឌ នៃការប្រកួតកីឡាអូឡាំពិករដូវរងាដ៏បៃតង ដើម្បីបន្តបម្រើក្នុងគមនាគមន៍សាធារណៈទីក្រុងដែរ។

ការជំរុញការផ្លាស់ប្តូររូបមន្តទៅជាកាបូនទាបក្នុងវិស័យថាមពល សំណង់ ឧស្សាហកម្មនិងគមនាគមន៍ជាដើម បង្កើនការច្នៃប្រឌិតថ្មី បច្ចេកទេសកាបូនទាបបៃតង ពន្លឿនការកសាងប្រព័ន្ធគ្រប់គ្រងដោយ កាបូនទាបតាមផ្លូវច្បាប់ទីផ្សារ និងភាពផ្ចិតផ្ចង់ ។ល។ ក្រុងប៉េកាំងបានបង្ហាញពីរូបភាពរដ្ឋធានីរបស់ប្រទេសមហាអំណាច ដែលទទួលខុសត្រូវក្នុងការរួមគ្នាទប់ទល់នឹង បម្រែបម្រួលអាកាសធាតុជាសកល។ សម្បត្តិបេតិកភណ្ឌនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដ៏សម្បូរបែបនឹងផ្តល់ផលប្រយោជន៍ដល់ទីក្រុង និងប្រជាជនជាយូរអង្វែង៕ (#CCFR Comment#)