(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ១០,៥០៥ករណីបន្ថែមទៀត នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ១៨០នាក់ជាករណីនាំចូល ហើយក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសសិង្ហបុរីវិញ កើនដល់៨៩៣នាក់ ក្រោយករណីស្លាប់ថ្មី៨នាក់ទៀត ត្រូវបានរាយការណ៍នៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤៦០,០៧៥ករណី៕