(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

១៖ លោក ចូ បៃដិន គ្រោងតែងតាំងអតីតអ្នកអនុវត្តទណ្ឌកម្ម លើកូរ៉េខាងជើង ឲ្យធ្វើជាអគ្គរដ្ឋទូតថ្មីប្រចាំកូរ៉េខាងត្បូង។

 

២៖ អាមេរិកព្រមានជាថ្មីថា រុស្ស៉ីមានទ័ពគ្រប់គ្រាន់ ដើម្បីវាយលុកអ៊ុយក្រែន, ពលរដ្ឋអាមេរិកទាំងអស់ ត្រូវចាកចេញពីអ៊ុយក្រែន ក្នុងរយៈពេល ៤៨ម៉ោង។

 

៣៖ ទីបំផុតហ្វាំងឡង់ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទិញ F-35 «៦៤គ្រឿង» តម្លៃ ៩.៤ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក។

 

៤៖ សហរដ្ឋអាមេរិកប្តេជ្ញា បង្កើនកិច្ចប្រឹងប្រែងនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីប្រឆាំងទប់ទល់ចិន។

 

៥៖ របបយោធាមីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោសជាង ៨០០នាក់។

 

៦៖ ចិនអនុម័តឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer។

 

៧៖ នាវាយោធារុស្ស៉ីជាង៣០គ្រឿង ចាប់ផ្តើមការធ្វើសមយុទ្ធនៅក្បែរតំបន់គ្រីមៀ ចំពោះមុខស្ថានការណ៍តានតឹង។